ភ្នំពេញៈ ក្រោយពីស្ត្រីមេម៉ាយកូន ២នាក់ម្នាក់ អាយុ២៥ឆ្នាំ ត្រូវសង្សារជាមន្ត្រីយោធាបានណាត់ និងដឹកយកទៅដេកនៅផ្ទះសំណាក់ សារីធំ ហើយបានបាញ់សម្លាប់នៅក្នុងបន្ទប់លេខ៤០៤ ជាន់ទី២ ត្រូវបានបែកធ្លាយរឿងថា បុរសជាមន្ត្រី និងនារីរងគ្រោះចម្លងមេរោគអេដស៍មកដល់រូបគេ ទើបបុរសខាងលើបាញ់ប្រហារសម្លាប់នាងតែម្តង។
លោក អ៊ុ សុផា ដែលជាជនដៃដល់ និងជាមន្ត្រីយោធាដែលបានបាញ់សម្លាប់ចំភ្នែកផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាយមកខាងក្រោយ បន្ទាប់ពីស្ត្រីមេម៉ាយវ័យ ២៥ឆ្នាំដែលជាសង្សាររបស់ខ្លួនដែរ ទើបនឹងស្គាល់គ្នាបានរយៈពេលប្រហែល ៥ខែ ត្រូវប្តីបានស្លាប់ចោលរយៈពេល ៦ខែកន្លងផុតទៅដោយសារមានជំងឺអេដស៍។
យោងតាមប្រភពព័ត៌មានខ្យល់ដែលបានបន្លឺឡើងដោយ មាត់ចាបមាត់ព្រាប ក្រៅផ្លូវការភាគច្រើនជាអ្នកស្គាល់នាងនៅម្តុំផ្សារទួលសង្កែធំ ហៅផ្សារសាំហាន់ ដែលជាទីតាំងនាងលក់សំលៀកបំពាក់ បាននិយាយបន្តៗគ្នាថា កាលពី ៦ខែមុនស្ត្រីរងគ្រោះត្រូវស្វាមីរបស់នាងស្លាប់ចោលដោយសារតែមានជំងឺអេដស៍។ ហើយរយៈពេលប្រហែល ១ខែក្រោយពីស្វាមីនាងបានស្លាប់ទៅ គេបានសង្កេតឃើញនាងមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីយោធាដែលបានបាញ់សម្លាប់នាង គឺវរៈសេនីយ៍ត្រី អ៊ុ សុផា ហើយពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារបស់ពួកគេកាន់តែខិតជិតស្និតទៅៗជារឿយៗ នាងតែងចេញទៅខាងក្រៅជាមួយបុរសជាមន្ត្រីយោធារហូតដល់ថ្ងៃកើតហេតុវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះសំណាក់សារីធំ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើងដោយការបាញ់ប្រហារស្ត្រីរងគ្រោះខាងលើ ហើយភ្លាមៗត្រូវបានអ្នកសារព័ត៌មានចុះផ្សាយនិងដាក់ការសង្ស័យថា (ទំនងជាភាគីខាងនារីរងគ្រោះមានប្រុសថ្មីបានជាខាងប្រុសខឹងបាញ់សម្លាប់) តែក៏មានពាក្យចាមអារាមមួយចំនួនលេចឮថា ការបាញ់ប្រហារនេះទំនងជាបុរស សុផា ខឹងដោយសារខ្លួនបានឆ្លងមេរោគអេដស៍ពីនារីរងគ្រោះខាងលើ ទើបជនសង្ស័យណាត់នាងមកជួបរួចបាញ់សម្លាប់តែម្តង។
ទោះជាយ៉ាងណាក៏ដោយប្រភពព័ត៌មានខាងលើនេះ គ្រាន់តែជាព័ត៌មានចាមអារាមប៉ុណ្ណោះ រឺឯការពិតយ៉ាងណានោះ គឺមានតែលោក អ៊ុ សុផា ហៅឆ្លងដែន១២ ខ្លួនឯងប៉ុណ្ណោះទើបដឹងច្បាស់អំពីករណីនេះ៕
https://youtu.be/tc9pBjrlTU0
https://youtu.be/AhmRnW9MVD0
មតិយោបល់