ព័ត៌មានជាតិ

ពលរដ្ឋរិះគន់មន្ទីរសាធារណការខេត្តស្ទឹងត្រែង ដែលមិនយកចិត្តទុកដាក់ ស្លាកសញ្ញាបង្ហាញផ្លូវ បង្កជាគ្រោះថ្នាក់ជាញឹកញាប់

ស្ទឹងត្រែងៈ ស្លាកសញ្ញាបង្ហាញផ្លូវដែលមានរយៈចម្ងាយកៀក នឹងផ្លូវកែង បទជ្រុងជាអក្សរតេ(T) ត្រូវបានអ្នកដំណើរភាគច្រើនរិះគន់ទៅលើមន្ទីរសាធារណការខេត្តស្ទឹងត្រែង ដែលមិនបានយកចិត្តទុកដាក់ គ្រាដែលរថយន្តធ្វើដំណើរមកពីតាមបណ្ដាខេត្តឆ្ងាយជិតក្តី បានឆ្លងកាត់ភាគច្រើនបានជួបគ្រោះថ្នាក់ ដូចជា បើកហួសផ្លូវ និងក្រឡាប់ជាច្រើនគ្រឿង នាពេលកន្លងមក។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ២០១៦នេះ មានរថយន្ដ ឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង បានបើកបរលើកំណាត់ជាតិលេខ៩ ក្នុងទិសដៅចេញពីខេត្តព្រះវិហារ ឆ្ពោះ ទៅកាន់ខេត្តក្រចេះ ដើម្បីទៅធ្វើបុណ្យ លុះមកដល់ចំណុចផ្លូវបត់ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទៅនិងផ្លូវជាតិលេខ៧ ក៏បានបើកជ្រុលហួសផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់ចេញពីផ្លូវ។

អ្នកបើកបររថយន្ដដែលជួបនិងករណីគ្រោះថ្នាក់ បាននិយាយថា ហេតុការណ៍ដែល ធ្វើគាត់បើកហួសផ្លូវនិងឈានដល់ក្រឡាប់រថយន្ដនេះ ដោយសារតែគាត់មើលស្លាកសញ្ញាបង្ហាញផ្លូវ បទមានចម្ងាយកៀកពេក គ្រាន់តែក្រឡេកមើលស្លាកសញ្ញាដល់ផ្លូវបទភ្លាម ដោយគាត់បត់មិនទាន់ជាន់ហ្វ្រាន់ មិនជាប់ក៏ជ្រុលហួសផ្លូវក្រឡាប់តែម្ដង។តែសំណាងក្នុងគ្រោះថ្នាក់នេះមិនបានបណ្ដាលឲ្យ នរណាម្នាក់រងគ្រោះឬបាត់បង់ជីវិតនោះឡើយ។

អ្នកបើកបររថយន្ត បានបន្តទៀតថា មន្ទីរសារធារណការ គួរតែដាក់ស្លាកសញ្ញាបង្ហាញផ្លូវនេះ ឲ្យបាន ឆ្ងាយនិងឲ្យបានធំជាងនេះ ដើម្បីឲ្យអ្នកដែលធ្វើដំណើរលើដងផ្លូវនេះ បានត្រៀមលក្ខណៈនិងប្រុងប្រៀបជាមុន។ បើសិនជានៅតែបន្ដដាក់កៀកបែបនេះទៀត និងអាចកើតមាននៅបញ្ហាគ្រោះថ្នាក់មិន ឈប់ឡើយ ជាពិសេសអ្នកដែលធ្វើដំណើរមកពីតាមបណ្ដាខេត្តផ្សេងៗ ដែលមិនស្គាល់ ភូមិសាស្ត្រ ច្បាស់លាស់។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុខាងលើ បានបញ្ជាក់ថា នៅចំណុចផ្លូវបំបែកជា៣នេះ បានកើតនៅគ្រោះថ្នាក់ជាច្រើនករណីហើយ ដោយសារតែស្លាកសញ្ញាបង្ហាញផ្លូវកៀកពេក ដូចនេះ ពួកគាត់សំណូមពរឲ្យមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ជួយមាន វិធាន ការលើបញ្ហាស្លាកសញ្ញានេះផង ។

សូមបញ្ជាក់ថា ទីតាំងស្លាកសញ្ញាដែលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិងអ្នកបើកបរ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង៕

រិះគន់រិះគន់រិះគន់រិះគន់

មតិយោបល់