Telegram គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតមួយ ដែលអនុញ្ញាតឱ្យលោកអ្នកជជែកឆ្លើយឆ្លងសារ ឬផ្ញើឯកសារប្រភេទផ្សេងៗជាក្រុម ឬជាមួយដៃគូណាម្នាក់ បានយ៉ាងងាយ និងរហ័សបំផុត។ វាត្រូវអនុញ្ញាតឱ្យអ្នកបង្កើតគណនីសម្រាប់ប្រើប្រាស់ ដោយត្រូវការតែលេខទូរស័ព្ទមួយតែប៉ុណ្ណោះ គឺអាចប្រើប្រាស់មុខងារដ៏មានសារសំខាន់របស់វាបានដោយសេរី និងគ្មានការរំខានពីសារឃោសនាអ្វីឡើយ ហើយវាក៏គាំទ្រជាមួយស្មាតហ្វូនដំណើរការទាំងលើប្រព័ន្ធ Android, iOS, និង Windows 10 ផងដែរ។
១- របៀបដំឡើងកម្មវិធី៖
– សូមបើកដំណើរការកម្មវិធី Play Store (សម្រាប់ទូរស័ព្ទប្រភេទ Android) និង App Store (សម្រាប់ទូរស័ព្ទ iPhone)។
– បន្ទាប់មក នៅក្នុងប្រអប់ស្វែងរក សូមវាយបញ្ចូលឈ្មោះកម្មវិធី Telegram រួចចុចលើ Search។ ភ្លាមៗនោះ ឈ្មោះកម្មវិធីនឹងបង្ហាញឡើង។
– បន្ទាប់មកទៀត សូមចុចលើឈ្មោះកម្មវិធីដែលបានបង្ហាញឡើង រួចចុចលើប៊ូតុង Download -> Install ហើយរងចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់។
២- របៀបបង្កើតគណនី Telegram
– ជាដំបូង សូមបើកដំណើរការកម្មវិធី រួចចុចលើប៊ូតុង Start Messaging
– បន្ទាប់មក វាយបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកអ្នក។ ភ្លាមៗនោះ អ្នកនឹងមានឃើញសារមួយផ្ញើចូលមកទូរស័ព្ទរបស់អ្នក ដោយមានភ្ជាប់មកជាមួយលេខកូដចំនួន ៥ ខ្ទង់។
– សូមវាយបញ្ចូលលេខកូដនោះក្នុងប្រអប់របស់វា រួចចុចធីក ហើយបញ្ចូលឈ្មោះរបស់លោកអ្នក រួចចុចធីក ម្តងទៀត ជាការស្រេច។
៣- របៀបបញ្ចូលលេខទូរស័ព្ទនរណាម្នាក់
– នៅលើផ្ទាំងកម្មវិធីមុខ សូមចុចលើសញ្ញាខ្មៅដៃនៅខាងក្រោម រួចចុចលើសញ្ញា + បន្ទាប់មក បញ្ចូលឈ្មោះ និងលេខទូរស័ព្ទរបស់នរណាម្នាក់នោះ រួចចុចលើសញ្ញាធីក។
– បន្ទាប់មក ប្រសិនបើអ្នកម្ខាងទៀតប្រើកម្មវិធី Telegram អ្នកនឹងអាចផ្ញើសារ ឬបញ្ចូនឯកសារទៅពួកគេបានភ្លាមៗតែម្តង៕
មតិយោបល់