ព័ត៌មានជាតិ

បើកម៉ូតូឆ្លងកាត់ថ្នល់បុកជាមួយម៉ូតូមួយគ្រឿងទៀតរងរបួសនិងខូចខាតទាំងសងខាង

ព្រៃវែង: យោងតាមផេករបស់ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលលើផ្លូវជាតិបណ្តាលឲ្យនាក់ររបួសបើកបរ ដោយឈ្មោះ ជឿន ចិន ភេទ ស្រី អាយុ ៣២ មុខរបរ កសិករបានឌុបប្អូនស្រីឈ្មោះ ជឿន សម្ផស្សភេទស្រី អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអម្រឹត(មានផ្ទៃពោះ)មានទីលំនៅ
ភូមិស្ទឹង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបើកបត់ឆ្វេងឆ្លងកាត់ថ្នល់បានបុកជាមួយម៉ូតូម៉ាកYAMAHA R1 ប្រភេទប្រុស ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1IK-1690 បើកបរដោយឈ្មោះ សែត សឿន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ភូមិ ព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែងដែលបើកមានទិសដៅស្របគ្នា បណ្តាលដូលរងរបួសស្រាលទាំងសងខាងចំណែកខាងភាគីមានផ្ទៃពោះត្រូវក្រុមគ្រួសារបញ្ជូនទៅគ្លីនិកសម្ភពរ៉ូស្សាភ្នំពេញចំណែកភាគីម្ខាងទៀតទៅព្យាបាលនៅមណ្ឌលសុខភាពសំរោងធំ។
រីម៉ូតូភាគីទាំងពីរត្រូវបានយកមករក្សារទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយតាមនីតិវិធី។

 

មតិយោបល់