ព័ត៌មានជាតិ

មនុស្សប្រុសស្រី៣នាក់ ជិះម៉ូតូបុកបារ៉ាស់ សមត្ថកិច្ចកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍

ភ្នំពេញ : មនុស្សប្រុសស្រី៣នាក់ បានជិះមួយគ្រឿងទៅបុកនិងបារ៉ាស់ របស់សមត្ថកិច្ច ដែលកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមុខសាលាសង្កាត់បាខែង តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ប្រពភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតកម្លាំងសមត្ថកិច្ចយើងបាននិងកំពុងចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្រាប់តែបានប្រទះឃើញមនុស្សប្រុសស្រី៣នាក់ បានជិះម៉ូតូ មួយគ្រឿង ដោយពុំមានដាក់កញ្ចក់ និងពាក់មួកការពារទេ ហើយថែមទាំងបានជិះបុកបារ៉ាស់របស់សមត្ថកិច្ចយើងថែមទៀត ពេលនោះ កម្លាំងសម្ថកិច្ចយើងបានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចស្ពាន លីយ៉ុងផាត់ ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន និងបានធ្វើការឆែកឆេរ ប៉ុន្តែមិនបានរកឃើញអ្វីនោះទេ។

មនុស្សប្រុសស្រី៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ អែម អាត អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ។ ទី២ ឈ្មោះ វ៉ាន់ រស់ ភេទស្រី អាយុ២៦ឆ្នាំ ជាកម្មការីនីរោងចក្រ (អ្នកទាំង២គឺជាប្តីប្រពន្ធ) និងទី៣ ឈ្មោះ ប្រាង ប៊ុនហេង អាយុ២២ឆ្នាំ ជា កម្មកររោងចក្រ អ្នកទាំង៣នាក់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នមនុស្សប្រុសស្រី ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ក្រុង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ៕

Danger0405161 Danger0405162 Danger0405163 Danger0405164 Danger0405165 Danger0405166 Danger0405167 Danger0405168 Danger0405169

មតិយោបល់