បន្ទាយមានជ័យៈ នាវេលាម៉ោង ៣ និង ០០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចកាស៊ីណូហ្គោឌិនក្រោណ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត។
ដំណើររឿង៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូហ្វ័រធូណា ម្ដុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឈ្មោះ លឹម ប៊ុនធឿន បានលក់រថយន្តម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-2798 ឲ្យទៅឈ្មោះ រស់ ជៀវ ត្រូវជាឳពុកក្មេកឈ្មោះ យក់ បញ្ញា ក្នុងតម្លៃ ១៥,០០០ដុល្លារ ប៉ុន្តែជនសង្ស័យ សុំជួលរថយន្តនោះពីកូនជនរងគ្រោះ ដើម្បីជិះ តម្លៃ៥០០ដុល្លារ ក្នុងមួយខែ ហើយក្រោយមកជនសង្ស័យក៏យករថយន្តទៅលក់ឲ្យអ្នកដទៃ បន្ទាប់មកគេចខ្លួនបាត់។ ក្រោយដឹងរឿងកូនជនរងគ្រោះបានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបណ្ដឹងសមត្ថកិច្ច ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់បញ្ជាការកូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕
មតិយោបល់