ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការក្នុងសំណុំរឿង៤ករណីផ្សេងគ្នា

ភ្នំពេញ: ជនសង្ស័យ១០នាក់ក្នុងនោះមានស្ត្រី២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿង៤ករណីផ្សេងគ្នា កាលពីម៉ោង៨និង៣០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ដែលបញ្ជូនខ្លួនក្នុងសំណុំរឿង៤ករណីនោះ ទី១. ពាក់ព័ន្ធអំពើលួចម្នាក់(ម៉ូតូ) ទី២. ពាក់ព័ន្ធលួចម៉ាស៊ីនដេរ២នាក់ ទី៣. ប៉ុនប៉ងលួច២នាក់ និងទី៤. ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន៥នាក់ក្នុងនោះស្រីមាន២នាក់។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបលោកដឹកនាំកម្លាំងដោយសហការជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាប និងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំឭកថា ជនសង្ស័យទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ នៃខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរចប់ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕

មតិយោបល់