ព័ត៌មានជាតិ

ឃាត់ខ្លួនមេការ៣នាក់ ដកហូតទូរហ្គេម១៣គ្រឿង យកទៅចាត់ការតាមច្បាប់

ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមេការប្រចាំ ទីតាំងលេងហ្គេមខុសច្បាប់ចំនួន៣នាក់ និងដកហូតទូរហ្គេមប្រភេទបៀ១៣គ្រឿង កាលពីម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិននៅចំណុចផ្លូវលេខ១១បេ ក្រុម១៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបទីតាំង បើកលេងល្បែងខុសច្បាប់ខាងលើ ដឹកនាំដោយលោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានឃាត់ខ្លួនមេការប្រុសស្រី៣នាក់ ប្រុសម្នាក់ បញ្ជូនទៅធ្វើការសាកសួរនៅ ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកថ្លា ចំណែកទូរហ្គេមត្រូវបានយកទៅរក្សាទុក នៅសាលាខណ្ឌសែនសុខ ដើម្បីធ្វើការវាយកម្ទេចោលនៅពេលក្រោយ៕

photo_2016-05-04_13-04-47photo_2016-05-04_13-04-40photo_2016-05-04_13-04-46photo_2016-05-04_13-04-43

មតិយោបល់