កណ្តាលៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នង នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះទំហំ៩មx១២ម ប្រកក្បឿង១ជាន់ ជញ្ជាំងឈើ ថ្មក្រោម,ប្រាក់ ១០០០ដុល្លារ,មាស១តម្លឹង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
ម្ចាស់ផ្ទះឈ្មោះ ច័ន្ទវិបុលរដ្ឋនា សុម៉ាលី ភេទស្រី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះនិងកូនឈ្មោះ ចាន់រតនៈ ពិសិដ្ឋ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ បើកបរថយន្ដ។
មូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ដែលម្ចាស់ផ្ទះជាស្រ្ដីពិការ ហើយកូនប្រុសបានចេញទៅប្រកបរបរ បើកបររថយន្ដឈ្នួលដឹកអ្នកដំណើរ
ចេញបាត់ពីផ្ទះ។
ក្នុងពេលកំពុងកើតហេតុ ក៏មានអ្នករស់នៅជិតខាង និងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ ជួយធ្វើការសង្រ្គោះម្ចាស់ផ្ទះដែលជាស្រ្ដីពិការនៅលើផ្ទះ បានទាន់ពេលវេលានិងជួយបាញ់ទឹកពន្លត់ ដោយមានការជួយអន្ដរាគមន៍ ពីរថយន្ដ ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន៤គ្រឿង និងរថយន្ដ ពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានអង្គរក្សចំនួន៣គ្រឿងផងដែរ៕
មតិយោបល់