ព័ត៌មានជាតិ

ក្មេងសោះ បែកគំនិតឆក់កាបូបជនជាតិចិនមិនបានសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនជាតិចិនមិនបានសម្រេច ហើយព្យាយាមគេចខ្លួន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៨កែងផ្លូវ៦៣ នៅចំណុចក្រោយរបងសាលារៀនវត្តកោះ ក្នុងភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រ៉េត មករា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរធ្វើការរោងចក្រស្បែកជើង ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមានឈ្មោះ គ្រី តុលា ភេទប្រុស អាយុប្រហែលជា២១ឆ្នាំ មានមុខរបរជាកម្មករសំណង់ ។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។

តាមប្រភពព័ត៌មាន ពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយម៉ាក ហុងដាឌ្រីសេ១១០ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកដល់ចំណុចផ្លូវ១៥៨ កែងផ្លូវ៦៣ ក៏បានធ្វើសកម្មភាពឆក់ជនជាតិបរទេសមានគ្នា២ទៅ៣នាក់ កំពុងតែដែលបម្រុងចូលក្នុងសណ្ឋាគារ តែមិនបានសម្រេច ក៏ដួលម៉ូតូខ្លួនឯង ត្រូវបានជនសង្ស័យជាបក្ខពួក ដែលជាអ្នកបើកម៉ូតូដែលជាអ្នកឆក់កាបូប ប្រញាប់លើកម៉ូតូជិះរត់គេចខ្លួនបាត់។ ចំណែកជនសង្ស័យឈ្មោះ រ៉េត មករា ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ និងសមត្ថកិច្ចប៉ុស្តិ៍បឹងរាំង ឃាត់ខ្លួនបានយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ។

តាមការសារភាពពីជនរងគ្រោះមានឈ្មោះ រ៉េត មករា បានឲ្យដឹងថាខ្លួនមានបក្ខពួកទាំងអស់២នាក់ ទើបតែចេញមកពីកោះពេជ្រ ហើយក៏បបួលគ្នាចេញឆក់ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនជាតិបរទេស២ទៅ៣នាក់កំពុងតែដើរកាន់កាបូបដៃ ពួកគេបានជិះម៉ូតូបកទៅ បកមក នៅមុខជនរងគ្រោះហើយក៏ធ្វើសកម្មភាពឆក់កាបូបតែម្តងទៅ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់