ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កំពង់ចាម: កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១ឈ្មោះ ចាន់ សម្បត្តិ ហៅ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ រីឯទី២ ឈ្មោះ ផុស ចាន់សំណាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបញ្ជាក់ថា រថយន្ត១គ្រឿង ម៉ាក COROLA ផ្លាកលេខភ្នំពេញ 2N-3729 ជាមធ្យោយដឹកជញ្ជូន ថ្នាំញៀន១កញ្ចប់ធំ និងសម្ភារ:មួយចំនួនទៀតជារបស់ជនសង្ស័យទាំង២នាក់នោះ ត្រូវបាដកហូត៕

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ចែងតាមនិតីវិធីច្បាប់៕

photo_2016-05-04_14-11-59

photo_2016-05-04_14-12-08

photo_2016-05-04_14-12-00

មតិយោបល់