បុរសជនបរទេសម្នាក់ ស្លាប់ អង្គុយលើកៅអី ពេលកំពុងហូបអាហារពេលព្រឹក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុងស្ថានីយ៍ ប្រេងតេលា ស្ថិតក្នុងដីឡូរលេខ៧៨៥ ផ្លូវ៦៨ កែង ផ្លូវ ៩០៧ ក្រុមទី៤ ភូមិទូលសង្កែ សង្កាត់ទួលសង្កែ។
សមត្ថកិច្ច បានអោដឹងថា សពជនបរទេស ឈ្មោះ WARNER PAUL ANTHONY BRITISH CITIZEN អាយុ ៦១ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន លេខ ៧០៧៧៤៦១១៧ ស្នាក់នៅផ្ទះជួលលេខ១៥២E1ផ្លូវ៩០៧ ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ។
សមត្ថកិច្ចបន្តថា កាលពីម៉ោង៨ព្រឹក នៅថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកអង្គុយក្នុងម៉ាត ហូបអាហារដូចសព្វដង ហើយឈ្មោះវ័ង ឆេងហៃ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនម្ចាស់ម៉ាតបានទៅសួរជនរងគ្រោះថាលោកពិសារអ្វី ហើយជនរងគ្រោះបានត្អូញត្អែរថា មិនបានហូមបាយចំនួន៣ថ្ងៃហើយ រួចឆ្ងូកក្បាលលើតុ ហើយហៅទឹកសុទ្ធ មួយដប អូវ៉ាន់ទីន ទឹកកកមួយកែវ និងនំភីហ្សា មួយចាន បន្ទាប់មក ឈ្មោះវ័ង ឆេងហៃ បានយកប្រេងខ្សល់មករិត ដោយឃើញសភាពមិនស្រួល ឈ្មោះវ័ង ឆេងហៃ ក៏បានទូរស័ពលេខ៩១១
ដើម្បីមកដឹកជនរងគ្រោះទៅមន្ទីពេទ្យ ពេលរថយន្តសង្គ្រោះមកដល់លោកគ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ទៅហើយរួចរថយន្តសង្គ្រោះក៏វិលត្រឡប់ទៅវិញទៅ។
សមត្ថកិច្ចក៏បានរាយការណ៍ រឿងនេះទៅការិយាល័យបច្ចេកទេស ការិយាល័យជនបរទេសនិង ស្ថានទូតដើម្បីសុំកិច្ចសហការណ៍ពិនិត្យសាកសពខាងលើ៕
មតិយោបល់