ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលចង្កូតបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿង ម្នាក់របួសស្រាល និងម្នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ច្រឹប រ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកន្សោមខ្លែង ឃុំជំរះពែន ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនតាមរថយន្តសង្រ្គោះ ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់