ព័ត៌មានជាតិ

ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​ បង្កជា​អំពើ​ហិង្សា​រហូត​ឈាន​ទៅ​ដល់​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខូចខាត​ទាំងស្រុង​ នៅខេត្តមណ្ឌលគិរី​

មណ្ឌលគិរី​ ៖​ ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ​ជាមួយ​ប្រពន្ធ​ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​រហូត​ឈាន​ទៅ​ដល់​ដុត​ផ្ទះ​ខ្លួនឯង​ បណ្តាល​អោយ​ខូចខាត​ទាំងស្រុង​ ។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២២​និង​១០​នាទី​ នៅ​ត្រង់​ចំណុច​ចុង​អូ​ប្រង់​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ហ៊ុយ​ ឃុំ​ស្រែ​ហ៊ុយ​ ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ ។​

​សម្ភារ​:​ដែល​បាន​ខូចខាត​រួម​មាន​ ៖​ផ្ទះ​ទំហំ​៥​ម៉ែត្រ​×​ ៦​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ចំនួន​០១​ខ្នង​,​ ស្រូវ​ ៣៥​បេ​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​ ។​

​ជន​បង្ក​ជា​ប្តី​មានឈ្មោះ​ ក្លឹង​ ស៊ី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ព្នង​ និង​ប្រពន្ធ​ឈ្មោះ​ ថាំ​ បឺ​ប​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ព្នង​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រែ​ហ៊ុយ​ ឃុំ​ស្រែ​ហ៊ុយ​ ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​នៃ​ការ​ដុត​ផ្ទះ​ខាងលើ​នេះ​ បណ្តា​មក​ពី​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ដោយសារ​ទៅ​ផឹកស្រា​នៅផ្ទះ​បងប្អូន​ ពេល​ប្តី​បបួល​មក​ផ្ទះ​វិញ​ប្រពន្ធ​មិន​ព្រម​មក​ ទើប​កើតជា​ភ្លើង​ប្រចណ្ឌ​បង្ក​ជា​អំពើ​ហិង្សា​ឈាន​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​តែ​ម្តង​ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់