ព័ត៌មានជាតិ

គ្លីនិក៧ ក្នុងចំណោម ៥២កន្លែង នៅស្រុកស្ទោង ត្រូូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះបិទ

កំពង់ធំៈ ទីតាំងគ្លីនិក៧ កន្លែង ក្នុងចំណោមគ្លីនិក៥២កន្លែង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវស្ថាប័នអយ្យកាអមសាលាដំបូងខេត្តកំពង់ធំ បង្ខំឲ្យបិទទ្វារ បញ្ឈប់បំរើសេវាកម្មជាបណ្ដោះអាសន្ន ហើយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ បន្ទាប់ពីមានរឿងអាស្រូវជាច្រើន និងមានសំណូមពរពីប្រជាពលរដ្ឋនោះ។

គ្លីនិក ៧កន្លែង ដែលសមត្ថកិច្ចចំរុះដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង និងអនុប្រធានមន្ទីរសុខាភិបាលខេត្តគឺ លោក សារ៉ាក់ បង្ខំឲ្យបិទទ្វារបញ្ឈប់បំរើសេវាកម្មជាបណ្ដោះអាសន្ននេះ គឺសមត្ថកិច្ចចំរុះបានរកឃើញកំហុសថា ការបើក និងបំរើសេវាកម្មមិនមានច្បាប់ និងលក្ខណៈវិជ្ជសាស្ត្រត្រឹមត្រូវ ដែលបង្កឲ្យមានជនរងគ្រោះ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋផងដែរ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា សំភារ:បរិក្ខាគ្លីនិក ដែលបានបង្ខំឲ្យបិទទ្វារបញ្ឈប់បំរើសេវាកម្មទាំងនេះ ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកថ្នាំពេទ្យគ្មានគុណភាព (ហួសដឺឡេ) និងថ្នាំពេទ្យមិនមានការទទួលពីក្រសួងសុខាភិបាលនោះ ត្រូវបាននាំទៅរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

គួរបញ្ជាក់ផងដែរថា ចំណាត់ការរបស់លោកព្រះរាជអាជ្ញាខាងលើនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រ និងសម្តែងការពេញចិត្តផងដែរ៕

KOLKKuKWKY

មតិយោបល់