ព័ត៌មានជាតិ

Ford ស្លាកលេខ ខ.ម បើកសុខៗ រេចង្កូតបុក​រះម៉ូតូជាង១០គ្រឿង

ភ្នំពេញ: ម៉ូតូដែលចតទុកនៅចិញ្ចើមផ្លូវជាង១០គ្រឿង រងការខូចខាតយ៉ាងដំណំ ដោយសាររថយន្ត FORD មួយគ្រឿងរេចង្កូតបុករាបពេញផ្លូវ កាលពីវេលាម៉ោង១១​និង១៥​នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខភោជណីដ្ធាន Moonlight ត្រូវនឹងផ្លូវ156 សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាក ford ពាក់ស្លាកលេខ ខេមរភូមិន្ទ 02: 2-3825 បានបើកបរតាមបណ្តោយផ្លូវលេខ១៥៦ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនហើ​យ​ក៏រេចង្កូតមកបុករះម៉ូតូជាច្រើនគ្រឿងចតស្ងៀម នៅមុខហាង moon light ពេញទំហឹង បណ្តាលឲ្យ​ដួលគរលើគ្នារងកាខូចខាតយ៉ាងដំណំ ហើយម៉ូតូទាំងនោះ ក៏ខ្ទាត់ទៅប៉ះបុរសសន្តិសុខ២នាក់ បណ្តាលឲ្យ​រងរបួសស្រាលផងដែរ។

ភ្លាមៗនោះ​សមត្ថកិច្ចមូលដ្ឋានម្នាក់ បានចុះមកកន្លែងកើតហេតុបានត្រឹមតែឈរមើលរថយន្ដដែលបង្កបើ​កចេញពីកន្លែងកើតហេតុ។ ទោះជាយ៉ាងណាក៏ដោយម្ចាស់រថយន្តបានឲ្យអ្នកដំណាងមកសម្របសម្រួលសងកាខូចខាតម៉ូតូនិងជនរងគ្រោះទាំង២នាក់ផងដែរ៕

មតិយោបល់