ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus Rx330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-2159 បុកជាមួយម៉ូតូហុងដា C125 ស៊េរី2016 ស្លាកលេខភ្នំពេញ 1FW-5451 បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ៤៨០ ម្ដុំវត្តសន្សំកុសល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណឡើយទេ។ រីឯរថយន្តបើករត់តែត្រូវសមត្ថកិច្ចចាប់បាន។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងនិងយកមធ្យោបាយទាំង២ ទៅរក្សាទុកនៅនគរបាលក្រុង ដើម្បីរង់ចាំធ្វើការដោះស្រាយបន្ត៕
មតិយោបល់