ព័ត៌មានជាតិ

សមត្ថកិច្ច បង្ហាញមុខមេក្លោងជនជាតិចិន ដែលធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងបណ្ណាគារ ស៊ីន ហួរ

ភ្នំពេញ: នាវេលាម៉ោង ១រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយនិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង ធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាមេក្លោងក្នុងការធ្វើសកម្មភាពបាញ់ប្លន់យកលុយ នៅក្នុងបណ្ណាគារ ស៊ីន ហួរ បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ស្លាប់ និងយកលុយចំនួន ៥០០ដុល្លារគេចខ្លួនបាត់ ។

ការបង្ហាញមុខជនសង្ស័យដែលជាមេក្លោងខាងលើនេះដែរ ធ្វើឡើងមានការដឹកនាំកម្លាំងដោយលោក យឹម សារ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចបង្ហាញមុខជាសាធារណ:ខាងលើនេះ មានឈ្មោះ ចាវ ជីវៃ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរទំនាក់ទំនងទិញដី ស្នាក់នៅផ្ទះលេខ ៤៦ ផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីសំណាក់លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការផ្ទាល់ សហការជាមួយនិង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង ចុះធ្វើការឡោមពទ្ធ័អស់រយ:ពេល៤ថ្ងៃ ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យដែលជាមេក្លោងខាងលើនេះបានកាលពីវេលាម៉ោង១១រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ ៤៦H ផ្លូវសហពន្ធ័រុស្ស៊ី ក្រុមទី៣ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ប្រអប់កាំភ្លើងខ្លីចំនួន០១ , ទូរសព្ទ០២គ្រឿង រួមមានម៉ាក ហូវៃ និងម៉ាកសាំសុងណូត ,ស្បែកជើងស៊ក ០១គូរ,មួកកន្តិប ពណ៌ខ្មៅចំនួន០១ ផ្លាកយីហោកម្ពុជា, ខោខ្លីឆ្នូត ពណ៌សខៀវលាយខ្មៅចំនួន០១, អាវយឺតដៃខ្លី ពណ៌ប្រផេះ ចំនួន០១, ឆ័ត្រចំនួន០១ រួមនឹងឯកសារពាក់ពន្ធ័ជនសង្ស័យឈ្មោះ យៀល ភេទប្រុស មួយចំនួនទៀត។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្តឲ្យដឹងថា ជនសង្ស័យដែលជាមេក្លោងខាងលើនេះ មានការជាប់ពាក់ពន្ធ័នឹងបទល្មើសចំនួន២ករណី ក្នុងនោះ ករណីទី១.ពាក់ពន្ធ័នឹងការលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើអាវុធខ្លី ភ្ជង់គំរាមយកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១២និង៥០នាទី នៅចំណុចក្នុងបណ្ណាគារ ទីតាំងផ្ទះ៤៥អា ផ្លូវសហពន្ធ័រុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកករណីទី២.ពាក់ពន្ធ័នឹងករណីឃាតកម្ម (ប្រើអាវុធខ្លី) បាញ់ជនរងគ្រោះ បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល នៅចំណុចក្នុងភូមិគ្រឹះវូហ្គោ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សូមរំឭកថា ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយពីជនជាតិចិន ដូចគ្នាចំនួន២នាក់ទៀត បានសម្រេចហើយបានរត់គេចខ្លួនចេញពីក្នុងបណ្ណាគារ យីហោ ស៊ីន ហួរ បានលុយតែចំនួន៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែត្រូវបានជនរងគ្រោះនិងអ្នកជិតខាងនាំគ្នារត់ដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវ នាំគ្នាអឺតមើលគ្រប់ៗគ្នា។ ខណ:នោះជនសង្ស័យបានបាញ់ប្រហារចំនួន៣គ្រាប់ នៅក្នុងបណ្ណាគារនៅសំដៅទៅជនរងគ្រោះជនជនជាតិចិននោះក្នុងបំណងសម្លាប់ដែរ ប៉ុនែ្តគ្រាប់កាំភ្លើងបានហោះខុសមិនបណ្ដាលឲ្យមានត្រូវនរណាម្នាក់ឡើយ ហើយជនសង្ស័យបានរត់គេចខ្លួនបន្តទៀត លុះទៅដល់ត្រង់ចំណុចដីឡូតិ៍មួយកន្លែង មានបុរស២នាក់ដែលជាយោធាយាមនៅផ្ទះ វីឡាមួយកន្លែងអឺតមើល ក៏ត្រូវបានចោរប្លន់នោះបាញ់ប្រហារចំនួន១គ្រាប់បណ្ដាលឲ្យម្នាក់ត្រូវចំកណ្ដាលដើម ទ្រូងរងរបួសយ៉ាងធ្ងន់ធ្ងរហើយក៏បានស្លាប់ពេលគេបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ពាក់កណ្ដាលផ្លូវ និងបានបាញ់ម្នាក់ទៀតតែបុរសនោះបានគេចផុតហើយគ្រាប់បានត្រូវកញ្ចក់បែកខ្ទាតចំដៃរបួសស្រាល កាលពីវេលា ម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូតិ៍មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលថ្នល់បំបែកចោមចៅ ក្នុងភូមិព្រៃជី សាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នោះឈ្មោះ យ៉េន រីណុង អាយុ២៣ឆ្នាំ ជាមន្រ្តីយោធានៅកងពលតូចង៧០ មានទីលំ នៅក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ ដោយឡែកជនរងគ្រោះដែលជាជនជាតិម្ចាស់កាបូប លុយនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ អស់លុយតែ៥០០ដុល្លារប៉ុណ្ណោះ។ ក្រោយពីធ្វើសកម្មភាព ហើយនោះជនដៃដល់ ខាងលើ ក៏បានរត់គេចខ្លួនចូលទៅក្នុងដីឡូតិ៍មួយកន្លែង ក្បែរនោះ៕

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

បង្ហាញមុខមេក្លោងជនជាតិចិន

photo_2016-11-06_15-10-53

photo_2016-11-06_15-10-49

photo_2016-11-06_15-10-51

photo_2016-11-06_14-24-57

whatsapp-image-2016-11-06-at-1-58-05-pm

photo_2016-11-06_14-24-52-2

photo_2016-11-06_14-24-52

//youtu.be/hia6ofVHYwA

មតិយោបល់