ព័ត៌មានជាតិ

ថ្នាំញៀនជាង១០០០គ្រាប់ ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាបបាន​ពីជនជាតិឡាវម្នាក់

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ការិយាល័យប្រឆាំងបទល្មើសគ្រឿនញៀនខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនប្រមាណជាជាង១០០០គ្រាប់ ដែលកម្លាំងធ្វើការបង្ក្រាបកាលពីវេលាម៉ោង៦យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចដុងក្រឡរចាស់ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទគ្រាប់ មានចំនួន៥កញ្ចប់ស្មើនឹង១០២០គ្រាប់។

ជនសង្ស័យឈ្មោះ វណ្ណា អាជ្ញាលោម អាយុ៣៨ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិបាងលៀង ស្រុកប៉ាក់សង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្ថែម ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់