កំពតៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងល្បាតរបស់នគរបាលស្រុកបន្ទាយមាស ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង០៦នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណុប សុភាព ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។ សមត្ថកិច្ចបានដកហូតថ្នាំញៀន១កញ្ចប់តូច ទូរសព្ទដៃ១គ្រឿង និងលុយប្រាក់ចំនួន៤៥.០០០រៀល។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕


មតិយោបល់