យ៉ាងហោចណាស់មានមនុស្ស១៣នាក់ បានស្លាប់ ក្នុងឧបទ្ទេវហេតុយន្តហោះដឹកយោធារបស់ ឥណ្ឌូនេស៊ី បានធ្លាក់នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ។
យោងតាមគេហទំព័រ Reuter បានចុះផ្សាយឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា តំបន់តំបន់ដាចច់ស្រយាល ក្នុងតំបន់ Papua ។
យន្តហោះដែលធ្លាក់ Hercules C130 ត្រូវបានគេយកមកពី ទីក្រុង Timika មុនពេលវាធ្លាក់ វាបានឈប់ដំណើរក្នុងគោលដៅរបស់ខ្លួន នៅWamena វេលាម៉ោង ៦និង១៥នាទីព្រឹក ដែលជាម៉ោងក្នុងតំបន់។
លោក Ahmad Riski Titus នាយកប្រតិបត្តិនៃការស្វែងរក និង ជួយសង្គ្រោះ បាននិយាយថា យន្តហោះនេះ បានធ្លាក់លើភ្នំ Lisuwa ហើយសាកត្រូវបានគេដឹកជញ្ជូនមកកាន់គោលដៅខ្លួន នៅWamena ៕
មតិយោបល់