ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រយ័ត្នបុកពីក្រោយរថយន្ត របួសធ្ងន់ស្រាល២នាក់

កណ្តាល: ភ្នាក់ងារPost News ប្រចាំខេត្តកណ្តាល បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៤នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BT-2788 ជិះដោយឈ្មោះ ទ្រា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិអន្លុងគគី ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងអ្នករួមដំណើរពីក្រោយឈ្មោះ ស្រេង លឹមហ័ង ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានមកបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកហ៊ីនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-8713 បើកបរដោយឈ្មោះ ចេត រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលធ្វើដំណើរពីត្បូងទៅជើង ក្នុងទិសដៅស្របទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នឹងនាំយកម៉ូតូនិងរថយន្ត បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយ តាមនីតិវិធីច្បាប់៕

មតិយោបល់