ព័ត៌មានបច្ចេកវិទ្យា

គ្រាប់ពេជ្រទំហំ ៣,១០៦ ការ៉ាត់ធំជាងគេនៅលើលោក មានប្រវត្តិចម្លែក

ចំពោះមនុស្សជាច្រើន ក្រោយពេលដែលបានឃើញគ្រាប់ពេជ្រធំៗ តែងគិតប្រាថ្នាចង់បាន ផ្ទុយទៅវិញ ចំពោះលោក Evan Smith ពេលដែលគាត់បានឃើញគ្រាប់ពេជ្រដែលធំៗចម្លែក គាត់ក៏មានគំនិតចង់សិក្សាអំពីគ្រាប់ពេជ្រទាំងនោះ។

លោក Smith គឺជាអ្នកស្រាវជ្រាវ នៅឯវិទ្យាស្ថាន ត្បូងពេជ្រ នៃសហរដ្ឋអាមេរិក ក្នុងទីក្រុង New York ​ដែលជាទីតាំង សម្រាប់គាត់ធ្វើការសិក្សាទៅលើប្រភេទត្បួងពេជ្រកម្រទាំងនេះ និងត្រូវបានគេស្គាល់ថា ជាគ្រាប់ពេជ្រធំយ៉ាងចម្លែក ពិសេសជាងនេះ គឺវាជាគ្រាប់ពេជ្រដ៏បរិសុទ្ធ និងមានតម្លៃថ្លៃមហាសាល។

លោក Evan Smith ក៏បានឲ្យដឹងថា មានគ្រាប់ពេជ្រជាច្រើនដែលគាត់ធ្លាប់បានឃើញ ចំពោះគ្រាប់ពេជ្រនីមួយៗមានតម្លៃជាច្រើនលានដុល្លារឯណោះ ប៉ុន្តែគាត់មិនដែលភ្ញាក់ផ្អើល ទៅលើតម្លៃរបស់វានោះទេ អ្វីដែលគាត់ចាប់អារម្មណ៍ នោះគឺថា តើធាតុពិតនៃគ្រាប់ពេជ្រទាំងអស់នោះវាកើតមាននៅលើភពផែនដីយើងយ៉ាងដូចម្តេច។

គ្រាប់ពេជ្រដ៏ធំទាំងនេះ ជាប្រភេទពេជ្រ ​Cullinan ហើយក្នុងមួយគ្រាប់មានរង្វាស់ប្រមាណ ៣,១០៦ ការ៉ាត់ ដែលត្រូវបានគេសន្មត់ថា ជាបំណែក ម្កុដពេជ្រនៃប្រទេសអង់គ្លេស ប្រវត្តិនៃគ្រាប់ពេជ្រនេះដែល គឺថាវាកកើតឡើងដោយកាលៈទេសៈផ្សេងៗគ្នាជាច្រើនដំណាក់កាល ទើបអាចក្លាយជាគ្រាប់ពេជ្រដ៏បរិសុទ្ធបាន ខុសឆ្ងាយពីគ្រាប់ពេជ្រធម្មតាដែលមាននៅលើភពផែនដីយើងនេះ៕

មតិយោបល់