កំពតៈ ម្ដាយ និងកូនប្រុសអាយុទើប២ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយសារលោកប្តី និងជាឪពុកចិត្តតិរច្ឆាន យកចបវាយសម្លាប់មិនញញើតដៃ រួចយកសាកសពទៅបោះចោលក្រោយផ្ទះ។
ឃាតកម្មដ៏តក់ស្លុតមួយនេះ បានកើតឡើងនាព្រឹកទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មន្រ្តីនគរបាលខេត្តកំពតបានឲ្យដឹងថា ជនបង្កឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះ ម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះ ថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ។
ប្រភពដដែលបានបញ្ជាក់ថា «ជនបង្កបានយកចបកាប់ វាយសម្លាប់ប្រពន្ធ និងកូនប្រុសបែបនេះ ដោយសារជនបង្កមានជំងឺប្រសៃប្រសាទ។ ដំណឹងនេះ សមត្ថកិច្ចទទួលបាន នៅពេលក្រុមគ្រួសារយកថ្នាំមកផ្ទះជនបង្ក ស្រាប់តែឃើញស្រ្តីជាប្រពន្ធ និងកូនប្រុសស្លាប់នៅខាងក្រោយផ្ទះ»។ ក្រោយពីសម្លាប់ប្រពន្ធ និងកូនរួចហើយ ជនបង្កបានគេចខ្លួនបាត់ ដោយជិះរថយន្តកូរូឡា ពណ៌ខ្មៅទៅជាមួយផង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងស្រាវជា្រវតាមចាប់ជនបង្កជាប្តីយកមកផ្ដន្ទាទោសតាមច្បាប់៕
https://youtu.be/aRGeGGLN94M
https://youtu.be/xx1lL58HyEs





មតិយោបល់