ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះធុនធំប្រភេទM-K នៅស្រុកលំផាត់

រតនគិរីៈ គ្រាប់មិនទាន់ផ្ទុះប្រភេទធុនធំM-Kចំនួន១គ្រាប់ត្រូវបានប្រជាពលរដ្ឋជាតៃកុងអាអ៊ិច កាយប្រឡាយទឹកបានប្រទះឃើញកប់ក្នុងដី និងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអូរ(ខាងមុខឡឥដ្ឋ) ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី

បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍ល្បាំង១សហការជាមួយក្រុមអង្គការ ម៉េកកំពុងរក្សាការពារគ្រាប់ទុកកន្លែងដើមនៅឡើយ។ ហើយសមត្ថកិច្ចសំណូមពរដល់ប្រជាពលរដ្ឋដែលបានជួបប្រទះឃើញគ្រាប់នោះ ទោះបីប្រភេទណាក៏ដោយ ត្រូវតែរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចមូលដ្ឋាននិងជៀងវាងដាច់ខាតកុំឲ្យប៉ះពាល់ ការពារហានិភ័យដែលកើតឡើង៕

មតិយោបល់