រតនគិរីៈ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក អណ្តូងមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី រំលោភសេពសន្ថវៈមិនបានសម្រេច កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
ក្រោយពេលបានទទួលបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់ កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ រតនៈ (ហៅកំលោះ) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគីរី ។
បច្ចុប្បន្នជំនាញបានកសាងសំណុំរឿង និងបញ្ជូនខ្លួបជនសង្ស័យទៅកាន់តុលាការអមសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់