ព័ត៌មានសេដ្ឋកិច្ច

ក្លោងទ្វារចូលសមុទ្រ នឹងត្រៀមខ្លួនរួចរាល់ ចាំទទួលបុណ្យសមុទ្រថ្ងៃទី ២៣-២៥ ធ្នូ

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បាននិងកំពុងខិតខំបង្ហើយការងារសាងសង់ ក្លោងទ្វារចូលសមុទ្រនេះ ឲ្យបានរួចរាល់ ដើម្បីឲ្យទាន់បុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែធ្នូខាងមុខនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ពិធីបុណ្យសមុទ្រ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៤ ខែធ្នូ វេលាម៉ោង ៥ល្ងាច នៅឆ្នេរឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្លោងទ្វារ ២ នៅឆ្នេរឯករាជ្យ ត្រូវបានឧបត្ថម្ភដោយលោក ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងដោយសមាគមអ្នកសាងសង់កម្ពុជា អនុញ្ញាតិដោយលោក ជា សុផារ៉ា ផងដែរ។

គម្រោងសាងសង់ក្លោងទ្វារនេះ នឹងចូលរួមចំនែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងជួយឲ្យឆ្នេរសមុទ្រកម្ពុជា កាន់តែស្រស់ស្អាត កាន់តែទាក់ទាញ ហើយគម្រោងនេះនឹងបន្តទៅខេត្តកែប កំពត និងកោះកុងជាបន្តបន្ទាប់ទៀត៕

មតិយោបល់