ព័ត៌មានជាតិ

ប្រើដាវសាំម៉ូរ៉ៃដេញកាប់គូទំនាស់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កោះកុង: យុវជនម្នាក់ បានប្រើប្រាស់ដាវសាំម៉ូរ៉ៃដេញកាប់គូទំនាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចសាលាវិទ្យាល័យស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនបង្កឈ្មោះ​ នី​ សៀវធិន អាយុ១៨ឆ្នាំ មុខរបរ​ មិនពិតប្រាកដ នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃដេញកាប់យុវជនឈ្មោះ ថុល សុធា​ ​អាយុ​១៦ឆ្នាំ ខណ:ចេញពីសាលារៀនមកផ្ទះ តែមិនបណ្តាលឲ្យរងរបួសឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុក​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

មតិយោបល់