បរទេសៈ មនុស្សគ្រប់គ្នាដឹងត្រឹមថា ការលេងសុដន់ធ្វើឲ្យមនុស្សស្រីមានអាម្មរណ៍រំជើបរំជួលខ្លាំង ពោលគឺនៅពេលដែលអ្នកលេងចុងសុដន់ ខួរក្បាលនឹងបញ្ចេញសារធាតុ អុកស៊ីតតូស៊ីន ដែលធ្វើឲ្យនាងឆាប់មានអារម្មណ៍កាន់តែខ្លាំង។
ប៉ុន្តែក្រៅពីសុដន់ នៅមានចំណុចផ្សេងទៀត ដែលអាចធ្វើឲ្យមនុស្សស្រីពុះកញ្ជ្រាលដូចគ្នា៖
ភ្លៅ៖ ដោយសារតែតំបន់ភ្លៅជាចំណុចរសើបមួយនៅក្បែរតំបន់ឯកជន ហេតុនេះមនុស្សស្រីនឹងមានអារម្មណ៍ស្រីបស្រាល ពេលដែលមានអ្វីមកប៉ះ។
ផ្ចិត៖ មនុស្សជាច្រើនមិនដែលដឹងថាផ្ចិតជាតំបន់រសើបនោះទេ ប៉ុន្តែប្រសិនបើអ្នកលេងថ្នមៗ នាងច្បាស់ជាឆាប់មានអារម្មណ៍ជាមិនខាន។
ម្រាមជើង៖ ក្នុងពេលប្រព្រឹត្តិរឿងក្តៅសាច់ មនុស្សម្នាក់ៗមិនដែលចាប់អារម្មណ៍ចំពោះរឿងនេះឡើយ ប៉ុន្តែបើអ្នកសាកល្បងនាងច្បាស់អស្ចារ្យសម្រាប់នាង។
ត្រចៀក៖ ត្រចៀក គឺជាតំបន់រសើបមួយក្នុងចំណោមតំបន់រសើបជាច្រើន ដែលអាចជួយជំរុញឲ្យមានអារម្មណ៍ឈ្លក់វង្វេងទាំងបុរស ទាំងស្ត្រី។ ហេតុនេះហើយ អ្នកអាចសាកល្បងបាន ប្រសិនបើចង់ឲ្យសង្គ្រាមមួយនេះកាន់តែពុះកញ្ជ្រាល។
ក៖ នៅពេលដែលអ្នកយកដៃ ឬច្រមុះថើបអង្អែលថ្នមៗត្រង់តំបន់នេះមួយស្របក់ ច្បាស់ជាធ្វើឲ្យនាងព្រឺរោមជាមិនខាន។ នេះជាសញ្ញាបញ្ជាក់ថា នាងកំពុងតែមានស្រីវស្រីប ហើយត្រូវការឲ្យដៃគូរអនុវត្តបន្តទៀតមុនពេលចាប់ផ្តើមធ្វើសង្គ្រាម។
ច្រមុះ៖ អ្នកគួរតែដឹងថា សរសៃប្រសាទដែលនៅលើផ្ទៃមុខទាំងអស់ត្រូវបានបញ្ចប់នៅលើច្រមុះ។ ហេតុនេះ ប្រសិនបើអ្នកប្រលែងលេងដោយប្រើច្រមុះទល់ច្រមុះ ច្បាស់ជាអាចជួយជំរុញឲ្យនាងឆាប់មានអារម្មណ៍កាន់តែខ្លាំង។
ទាំងអស់នេះហើយ គឺជាតំបន់រសើបដែលអាចជួយឲ្យមនុស្សស្រីឆាប់មានអារម្មណ៍ឈានដល់ចំណុចកំពូល។ ដូច្នេះអ្នកគួរតែធ្វើសកម្មភាពបបោលអង្វែលតំបន់ទាំងនេះឲ្យបាន ១០ ទៅ ១៥នាទីសិន មុននឹងចាប់ផ្តើមដល់ចំណុចស៊ីជម្រៅ៕
មតិយោបល់