ព័ត៌មានជាតិ

រន្ធត់! រថយន្តស៊ាំយ៉ុងបើកធ្លាក់ប្រឡាយទឹក ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខេត្តព្រៃវែង

ព្រៃវែង: ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊ាំយ៉ុង១គ្រឿង បានបើកធ្លាក់ពីលើខ្នងប្រឡាយចិន បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិ​ព្រៃ​សុធន់​ ឃុំ​ព្រៃខ្លា ​ស្រុក​ស្វាយអន្ទរ ​ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាកស៊ាំយ៉ុង ពណ៌លឿង រួមដំណើរដោយមនុស្ស៣នាក់ទាំងតៃកុង ធ្វើដំណើរតាមខ្នងប្រឡាយចិនខាងលើ ដល់កន្លែងកើតហេតុ ដោយសារតែបើកបរមិនប្រយត្ន័ ក៏ជ្រុលចង្កូតធ្លាក់ប្រឡាយទឹកតែម្តង រហូតបណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅនឹងកន្លែង៕

មតិយោបល់