ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តកាំម៉ាស់កង់ដប់ ដឹកថ្មចុះចំណោត ហ្វ្រាំងមិនស៊ី រអិលចុះបុកបង្កាន់ដៃស្ពាន ជ្រុលធ្លាក់ក្រឡាប់ចូលទៅក្នុងអូរដែលនៅខាងក្រោម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចត្រង់និយាមការ TU (55854,40587) ត្រង់អូរដើមគ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកបើកបររថយន្តបង្កខាងលើ មានឈ្មោះ ឃុន វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្តដឹកថ្មឲ្យក្រុមហ៊ុន MDS ក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដា ស្នាក់នៅក្នុងក្រុមហ៊ុន ភូមិសង្គមថ្មី ឃុំថ្មដា។ រថយន្តបង្កម៉ាកកាំម៉ាស់កង់ដប់ ជាប្រភេទរថយន្តបែន គ្មានស្លាកលេខ រងការខូចខាតស្ទើរទាំងស្រុង។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រួសារជួយសង្គ្រោះផងដែរ៕
មតិយោបល់