កណ្តាល៖ ស្ត្រីម្នាក់ ខណៈដែលឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវបានម៉ូត បុកអូសចម្ងាយ១៥ ម៉ែត្រ រហូតដល់បាក់ជើង ដោយហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧និង១០នាទី ត្រង់ចំណុចមុខផ្សារគគីរធំ ឃុំគគីរធំ ចន្លោះគីឡូម៉ែត្រលេខ ៥១.៥២ ភ្នំពេញ អ្នកលឿង ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។
បើតាមសាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនដំបូងគេឃើញ ជនរងគ្រោះឈ្មោះនៅ សារ៉េត ភេទស្រីអាយុ៦៥ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល បានដើរចេញមកពីផ្សារគគីរធំ ហើយក៍ត្រូវដើរឆ្លងថ្នល់ ពីកើតមកលិច មិនទាន់ដល់គំនូសលឿងពុះ ទ្រូងថ្នល់ផង ក៍មានម៉ូតូម៉ាក C125 ពណ៌ខ្មៅសេរី 2010 ពាក់ផ្លាកលេខ ភ្នំពេញ 1AX-4145 ទិសដៅអ្នកលឿង ភ្នំពេញ បើកបុកតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថាអ្នកបើកបរម៉ូតូខាងលើឈ្មោះជា សារ៉េត ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃអាស្ទាំង
ឃុំអង្គរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ពេលមកដល់កន្លែងកើតហតុ ជិះម៉ូតូបានគៀរជនរងគ្រោះ ខ្ទាស់ ក ជើងខាងស្ដាំជាមួយឈ្នាន់ជាន់ប្រាំង អូសបានប្រហែល១៥ម៉ែត្រ ទើបបានម៉ូតូឈប់។ ចំណែកជនរងគ្រោះ បានបាក់ កជើងខាងស្ដាំ និងពកក្បាលខាងក្រោយត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យចារីភ្នំពេញ។
សម្រាប់ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សាកសួរបន្ត ខណៈដែល ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ច បន្តចាត់ការតាមច្បាប់៕
មតិយោបល់