ព័ត៌មានជាតិ

ចាប់រំលោភនាងក្រមុំមិនសម្រេច រត់មកសម្ងំដេកនៅផ្ទះធ្វើព្រងើយ ត្រូវប៉ូលិសឃាត់ខ្លួន

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់Post Newsថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ថាមានជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ តែមិនបានសម្រេចរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យដល់ផ្ទះតែម្តង ដើម្បីយកមកធ្វើការសាកសួរបន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៨ នៅភូមិ​ត្រើយ​ត្រក ឃុំ​ស្នំ​ក្រពើរ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា ជនសង្ស័យមានឈ្មោះ កន ឆៃ​យុទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ។ ចំណែកជន​រង​គ្រោះមាន​អាយុ​២១​ឆ្នាំ ត្រូវបានជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: ខណ:ដែលនាងកំពុងដាក់ចំបើងឲ្យគោស៊ី តែមកនាក់សម្រេចក៏រត់ទៅសម្ងំលាក់ខ្លួននៅផ្ទះ ទីបំផុតក៏ត្រូវជនរងគ្រោះប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង៕

មតិយោបល់