ព្រះសីហនុ៖ សម្រាប់បណ្តាលម្ចាស់អាជីវកម្មដែលពាក់ព័ន្ធនឹងសេវាកម្មបម្រើទេសចរណ៍ក្នុងពិធីបុណ្យសមុទ្រ និងឆ្លងឆ្នាំសកលខាងមុខ ត្រូវបានអាជ្ញាធរក្នុងខេត្តមួយនេះ បានហៅដាស់តឿន ណែនាំ ធ្វើយ៉ាងណាធានាសុវត្ថិភាពដល់ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលមកលេង។
លោក ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ បានអញ្ជើញតំណាងអាជីវករ ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលពាក់ព័ន្ធលើសេវាកម្មទេសចរណ៍ ចំនួន១៨១នាក់ មកចូលរួមប្រជុំផ្សព្វផ្សាយ អំពីវិធានការ ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យសមុទ្រ និង បុណ្យឆ្លងឆ្នាំសកល ។
ស្នងការខេត្តខាងលើ បានបន្តថា ក្រៅពីការប្រុងប្រយ័ត្ន គឺហាមមិនឲ្យមានការលក់ ឬដុតផាវកាំជ្រួចឡើយ និង ត្រូវមានបញ្ជីតក់ត្រា អត្តសញ្ញាណភ្ញៀវស្នាក់នៅ ច្បាស់លាស់ ៕
មតិយោបល់