ព័ត៌មានជាតិ

សុំស្ត្រីវិកលចរិក​ម្នាក់រួមភេទមិនបាន ចាប់​អា​-​ក សម្លាប់​

​សៀមរាប​: បុរសម្នាក់ដែលគេដឹងថាទើបចេញពីពន្ធនាគារទើបតែបាន៧ថ្ងៃនោះ បានលួងលោមស្ត្រីវិកលចរិកម្នាក់ដើម្បីសុំរួមភេទ តែត្រូវនាងបដិសេធហើយថែមទាំងស្រែកជេរផងធ្វើឱ្យបុរសរូបនោះខឹងយ៉ាងខ្លាំងហើយបានយកកូនកាំបិតចុងស្រួចចាប់ស្ត្រីនោះអា កសម្លាប់ចោលតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពី​យប់ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦នៅ​ភូមិ​តា​ព្រំ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​សុំ​ស្ត្រីជន​រងគ្រោះ​នោះ រួមភេទ តែ​ក៏ត្រូវ​ស្ត្រី​ជេរប្រមាថ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​យក​កាំបិត​ចុង​ស្រួច​ចាប់​អា​-​ក បណ្ដាល​ឲ្យ​ស្លាប់​ក្នុងថ្លុកឈាមតែម្តង​។
ក្រោយកើតហេតុកម្លាំងនគរបាន និងកម្លាំងអាវុធហត្ថមូលដ្ឋាន បានចុះអន្តរាគមន៍ ចាប់ខ្លួនជនដៃដល់ខណៈដែលបានព្យាយាម​តាមរត់គេចខ្លួននោះ។

មន្ត្រីអាវុធហត្ថស្រុកជីក្រែង បានប្រាប់ឱ្យដឹងថា ​ជនសង្ស័យ​មានឈ្មោះ ស៊ុ​ក ញុ​ច ហៅ​ជា វ៉ៃ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រំ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ទើប​ចេញពី​ពន្ធនាគារ​បាន​ចំនួន​៧​ថ្ងៃ​ប៉ុណ្ណោះ​។ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ សំ ណាន អាយុ​៤៦​ឆ្នាំ (​ជា​មនុស្ស​វិកល​ច​រិ​ក​) រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យត្រូវ បាន​បញ្ជូន​ឃុំខ្លួន​នៅ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​។ចំណែកសពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់