ព័ត៌មានអន្តរជាតិ

ពូទីនបញ្ជូនក្រុមស៊ើបអង្កេត​ដើម្បីស្វែងរកការពិតនៃការស្លាប់អគ្គរដ្ឋទូត​ខ្លួន

អង់ការ៉ា​៖ រុស្ស៊ីបញ្ជូនក្រុមស៊ើបអង្កេត​ចំនួន ១៨នាក់ ទៅកាន់ទីក្រុង​អង់ការ៉ា​របស់តួកគី ដើម្បីធ្វើការ​ស្វែងការពិតនៃរឿងក្រោយខ្នង ការបាញ់សម្លាប់ អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​តួកគី ហើយនាំយកសាកសពលោក Andrei Karlov ទៅកាន់ទីក្រុងម៉ូស្គូ​។​

ការវាយប្រហារនេះ បានកើតឡើង​មុនមួយថ្ងៃ រដ្ឋមន្ត្រីតួកគី លោក Mevlut Cavusoglu ត្រៀម​ជួបជាមួយរុស្ស៊ី និង ក្រសួងការបរទេស​អ៊ីរ៉ង់ នៅទីក្រុងម៉ូស្គូ ដើម្បីដោះស្រាយការប៉ះទង្គិចនៅស៊ីរី ។ តែទោះជាយ៉ាងណា លោក Mevlut Cavusoglu នៅតែសម្រេចចិត្តជួបខាងរុស្ស៊ី និង អ៊ីរ៉ង់ ដដែល បើទោះបីជាមានករណីដដ៏រំជើបរំជួលនេះ​​។​

អ្នកជំនាញ​ពិនិត្យសាកសព និង ក្រុមស៊ើបអង្កេត បានមកដល់ទីក្រុង​អង់ការ៉ា នៅថ្ងៃអង្គារ ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ ។​
លោក Mevlut Cavusoglu បាននិយាយថា ថ្នាក់ដឹកនាំ នៃប្រទេសរបស់យើង​បានយល់ព្រមឈានដល់ការ​ ស៊ើបអង្កេត​រួមគ្នា ។​
អ្នកនាំពាក្យ Dmitry Peskov បានប្រាប់ដល់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ បានឈានដល់ការយល់ព្រម បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ីលោក ពូទីន បានសន្ទនា​ទូរស័ព្ទ ជាមួយប្រធានាធិបតី តួកគី Recep Tayyip Erdogan ។​

លោក Erdogan បានស្នើសូមទៅកាន់ពូទីន ដោយ​សូម​ចូលរួមរំលែកទុក្ខ ក្នុងនាម​ជាពលរដ្ឋ​តួកគី ហើយ​សូមដឹកជញ្ជូនសពអគ្គរដ្ឋទូតខាងលើ តាមរយៈយន្តហោះ Turkisjh ប៉ុន្តែ​ពូទីនមិនយល់ព្រម ដោយបានបញ្ជូនក្រុមស៊ើបអង្កេតរបស់ខ្លួន មកដើម្បីស្វែងរកការពិត នៃអាថ៌កំបាំងស្លាប់របស់មន្ត្រីខ្លួន មុននឹង​ទទួលយកសាកសពទៅកាន់រុស្ស៊ីវីញ ៕​


ប្រភព៖upi

មតិយោបល់