ព័ត៌មានជាតិ

កាហ្វេ​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​របស់​ស្ត្រី​បាន​

​ស្ត្រី​ដែល​ទទួលទាន​កាហ្វេ ៤ ពែង​ក្នុង ១ ថ្ងៃ​ធ្វើឲ្យ​កម្រិត​អរម៉ូន​ភេទកើនឡើង​ខ្ពស់ ហើយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ថយចុះ​បាន​ដល់​ទៅ ៥៦%​។ ការ​ទទួលទាន​កាហ្វេ ៤ ពែង​ក្នុង ១ ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​របស់​ស្ត្រី​។ នេះ​ជា​ការ​សន្ម​ត់របស់​អ្នកជំនាញ​ដោយ​មិន​គិត​ថា​គុណភាព​នៃ​កាហ្វេ​ផ្តល់​ផលប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​របស់​អ្នក​យ៉ាងណាទេ​។​

​កាហ្វេ​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម ដែល​ត្រូវ​បាន​ស​ន្ម​ត់ និង​ស្រាវជ្រាវ​ដោយ​អ្នកវិទ្យាសាស្ត្រ​។ កាលពី​ឆ្នាំ ២០០៤ ការសិក្សា​មួយ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី​ថែរក្សា​សុខភាព​ថា​៖ ជាតិ​កាហ្វេ​អ៊ី​ន​មិន​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជំងឺ​ទឹកនោ​ម​ផ្អែម​ឡើយ ពីព្រោះ​វា​ការពារ​ការធ្លាក់ចុះ​នៃ​គ្លុយកូស​។ តាម​ការសិក្សា​កាលពី​ឆ្នាំ ២០០៦ បាន​រកឃើញថា​៖ ស្ត្រី​ដែល​បាន​ទទួលទាន​កាហ្វេ ៦ ពែង​ក្នុង ១ ថ្ងៃ​អាច​ជួប​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម ២២ ភាគរយ ទាប​ជាង​អ្នក​ដែល​មិន​បាន​ទទួលទាន​កាហ្វេ​សោះ​។​
​នៅក្នុង​ការសិក្សា​បាន​បង្ហាញ​ទៀត​ថា កាហ្វេ​អាចជួយ​បង្កើន​កម្រិត​នៃ​អរ​ម៉ូ​ន​ភេទ​នៅក្នុង​ឈាម​។ កម្រិត​នៃ​អរ​ម៉ូ​ន​ភេទ​ត្រូវបាន​គេ​ទទួលស្គាល់​ថា​អាច​ជួយ​កាត់បន្ថយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។​

​តាមរយៈ​ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ា រដ្ឋ​អែន​ជេ​លែស បានឲ្យដឹង​ថា​ទម្លាប់នៃ​ការទទួលទាន​កាហ្វេ​របស់​ស្ត្រី​ចំនួន ៣៥៩ នាក់​ដែល​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​អាច​បន្ត​រស់​បាន​រហូត​ដល់​ទៅ ១០ ឆ្នាំ​ខាង​មុខ​ទៀត​។ វា​កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​ទទួល​ទាន​កាហ្វេ ៤ ពែង​ក្នុង ១ ថ្ងៃ​អាច​មាន​កម្រិត​អរ​ម៉ូ​ន​ភេទ​ខ្ពស់ និង​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​អាច​ថយ​ចុះ​បាន ៥៦ ភាគរយ​បើ​ធៀប​នឹង​អ្នក​ដែល​មិន​ទទួល​ទាន​កាហ្វេ​។ ទោះជា​យ៉ាង​ក៏ដោយ កុំ​ទទួល​ទាន​កាហ្វេ​ច្រើនពេក ព្រោះ​កាហ្វេ អាច​មាន​ប្រសិទ្ធិភាព​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម តែ​វា​អាច​ផ្តល់​ផលប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​របស់​អ្នក​បាន​។ ត្រូវ​កំណត់​បរិមាណ​នៃ​កាហ្វេ​ដោយ​ខ្លួនឯង​។ យក​ល្អ សូម​ទៅ​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ប្រើ​សើរ​ជាង​៕​

មតិយោបល់