ព័ត៌មានជាតិ

ថ្ងៃមុនបុកឆាកតន្ត្រីក្នុងពិធីបុណ្យចម្រើនព្រះជន្ម ថ្ងៃនេះទុក្ខធ្ងន់ បុកគោយន្ត របួសធ្ងន់ម្នាក់សង្ស័យមិនរស់ផង

ស្ទឹងត្រែងៈ រថយន្តរបស់លោក ខេង សាមឿន ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបើកបុកគោយន្តកន្ត្រៃដឹកឈើក្រហម បណ្តាលឲ្យរបួសធ្ងន់អ្នករួមដំណើរម្នាក់សង្ស័យមិនរស់ផង។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ក បើកយ៉ាងលឿនក្នុងទិសដៅចេញពីទីរួមខេត្តស្ទឹងត្រែងទៅភ្នំពេញ ខណៈពេលមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែរថយន្តបុកនឹងគោយន្តដឹកឈើក្រហមពីក្រោយយ៉ាងពេញទំហឹងតែម្តង។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុម្ចាស់រថយន្តបានបើកទ្វារចេញពីរថយន្តក្នុងស្ថានភាពស្រវឹងស្រាជោកជាំ និយាយលែងដឹងខុសត្រូវ។ រថយន្តបង្កត្រូវបានគេស្គាល់ថា ជារបស់មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ខេង សាមឿន ដែលប្រចាំការនៅចំណុចអូរពងមាន់។ រថយន្តបង្កម៉ាកកាម៉ារី គូទហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7835។

ក្រោយកើតហេតុ លោកមន្ត្រីរូបនោះ បានដឹកយកអ្នករងរបួស​ ទៅព្យាបាលនៅមន្ទីពេទ្យខេត្តក្រចេះភ្នាមៗ៕

មតិយោបល់