ព័ត៌មានជាតិ

ហាង​កាហ្វេ​សត្វ​ឆ្មា​នៅ​ទីក្រុង​តូ​ក្យូ​

​ទីក្រុង​តូ​ក្យូ ៖ នៅក្នុង​ប្រទេស​ជប៉ុន សម្រាប់​អ្នកធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មួយ​នេះ លោកអ្នក​នឹង​បាន​ឃើញ​ហាង​មួយ​ឈ្មោះថា Cat-Cafè ដែល​ជា​ហាង​មួយ​ដ៏​ពេញនិយម ដោយសារ​តែ​ក្នុង​ហាង​នេះ សម្បូរ​ទៅ​ដោយ​សត្វ​ឆ្មា​រ​។​
2013-08-21_145110
​អតិថិជន​ដែល​ចូល​ទៅ​កាន់​ហាង​នេះដែរ គឺ​មិន​អាច​កាន់ ឬ​ឱប​ឆ្មា​រ ទាំងនោះ​បាន​ទេ តែ​អាច​អង្អែល​វា​បាន និង អាច​ផ្តល់​ចំណី​ឲ្យ​វា​ស៊ី​បាន ដែល​នេះ​ជា​ច្បាប់​នៅក្នុង​ហាង​កាហ្វេ​មួយ​នេះ នៅ​ទីក្រុង​តូ​ក្យូ ។
​ចំណែក​តម្លៃ សម្រាប់​ភ្ញៀវ ដែល​ចូល​ទស្សនា​ឆ្មា ក្នុង​រយៈពេល ១ ម៉ោង និង​ចំណាយ​ថវិកា 1000 យេន ស្មើ 10.250 ដុល្លារ​។ និង​សម្រាប់​ទស្សនា​នៅពេល​យប់ សម្រាប់​រយៈពេល ១៥ នាទី ត្រូវ​ចំណាយ ១៥០ យេន​។​ម្យ៉ាងវិញទៀត​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​សត្វ​ឆ្មា នៅ​ហាង​នោះដែរ អាច​ថតរូប​ជាមួយនឹង​សត្វ​ឆ្មា តែ​ហាម​បើក Flash និង​អាច​កុំម្ម៉ង់ ញ៉ាំ​អាហារ​នៅ​ជាន់​ខាងក្រោម​ន​តាមរយៈ​បុគ្គលិក​ដែល​ប្រចាំការ​នៅ​ទីនោះ​។ ជាទី​បញ្ចប់​សម្រាប់​អ្នក​ដែល​ចូល​ទស្សនា​មិនអាច ដាស់​ឆ្មា​ឲ្យ​ក្រោក​ខណៈ​វា​កំពុង​ដេក​នោះ​ទេ​៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់