ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងអន្តរាគមន៍ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន ពីបទចែកចាយសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ញឹម ជ្រឿន ភេទប្រុស អាយុ២៣ឆ្នាំ
ស្នាក់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ និងជនសង្ស័យទី២ឈ្មោះ រឿង រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់