ព័ត៌មានអន្តរជាតិ

ប៉ូលិសឥណ្ឌូនេស៊ីប្រម៉ាញ់ពួកសកម្មប្រយុទ្ធបាន បី នាក់ សង្ស័យថា​ជាពួក Isis

ឥណ្ឌូនេស៊ី: ពួកសកម្មប្រយុទ្ធចំនួនបីនាក់ គេសង្ស័យថា ជាពួក ISIS ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីប្រឆាំងភេរវកម្ម ប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលវាយឆ្មក់ កាលពីថ្ងៃពុធ ដែលខាងអាជ្ញាធរបានបញ្ជាក់ថា ប៉ូលិសបានរកឃើញឃ្លាំងសម្ងាត់ បានលាក់គ្រាប់បែកជាច្រើនគ្រាប់នៅកន្លែងកើតហេតុនៃការបាញ់ប្រហារនេះ។

ការផ្ទុះអាវុធ បានផ្ទុះឡើងនៅក្នុងផ្ទះមួយប្រហែល ២៥ គីឡូម៉ែត្រ នៅក្រៅទីក្រុងហ្សាកាតា ហើយប៉ូលិសនិយាយថា
«រំពេចនោះមិនដឹងជានរណាម្នាក់ បានគប់គ្រាប់បែកនោះទេ តែដល់ពេលមើលទៅទើបដឹងថា ជាយុទ្ធជនពួកសកម្មប្រយុទ្ធ ដែលបានបាញ់តបតពីខាងក្នុងមកក្រៅ»៕

ប្រភព៖ nationmultimedia

មតិយោបល់