ព័ត៌មានជាតិ

ម្ដាយអង្គុយយំស្ដាយកូន! ក្មេងស្រីអាយុ ៣ឆ្នាំ ម្នាក់ដើរទៅតាមម្ដាយ បណ្ដាលឲ្យរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់

ស្វាយរៀងៈ នៅវេលាម៉ោងប្រមាណជា ១១ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់ ស្ថិតក្នុងភូមិត្រពាំងស្ដៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ រុន ស្រីណែត អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

មូលហេតុ៖ ដើរទៅតាមម្ដាយ បណ្ដាលឲ្យរអិលជើងធ្លាក់ទឹកលង់ស្លាប់ ហើយម្ដាយអត់បានដឹងថា កូនដើរតាមពេលខ្លួនដើរទៅទិញទឹកកក។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់