ព័ត៌មានជាតិ

ឆក់កាបូបមិនបានសម្រេច ឃើញម៉ូតូជនរងគ្រោះដួល លើកម៉ូតូយកទៅបាត់

ភ្នំពេញ: ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ មិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់ បានចុះមកលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខរោងចក្រ គង់ ហុង តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ភ្លាមៗសមត្ថកិច្ចបានធ្វើការដេញតាមជនសង្ស័យតាំងពីចំណុចកើតហេតុ រហូតមកដល់ម្តុំ ផ្ទះសំណាក់ ហេង វេស្រេង ក៏បាត់ដានជនសង្ស័យ តែសមត្ថកិច្ចក៏បន្តឆែកឆេម្តុំនោះ រហូតមកប្រទះឃើញម៉ូតូ ម៉ាក Zoomer-X ដែលគួរឲ្យសង្ស័យនៅក្នុងផ្ទះ សំណាក់ យីហោ ហេងវេងស្រេង នេះតែម្តង តែម៉ូតូZoomer-X ត្រូវគេគាស់ស្លាកលេខ ចេញបាត់ទៅហើយ។

ទោះជាយ៉ាងសមត្ថកិច្ចក៏បានធ្វើការឃាត់ជនសង្ស័យ ដែលពាក់ពន្ធ័ផងដែរ។ ចំណែកម៉ូតូ Zoomer-X ដែលសង្ស័យថាជាម៉ូតូរបស់ជនរងគ្រោះនោះ ក៏ដកហូតយកពិនិត្យបន្ថែមនៅអធិការដ្ឋានខណ្ឌចម្ការមន ដើម្បីស្រាវជ្រាវបន្តទៀត៕

មតិយោបល់