ភ្នំពេញៈ បន្ទប់ជួលរបស់កម្មករកម្មការិនីចំនួន៤បន្ទប់ ត្រូវបានអគ្គិភ័យលេបត្របាក់ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈអស់ទាំងស្រុង។ អគ្គិភ័យនេះ កើតឡើងខណៈដែលកម្មករកម្មការិនីចាក់សោបន្ទប់ចេញទៅធ្វើការអស់។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្បែរផ្សារទួលសង្កែ ស្ថិតនៅក្នុងក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺដោយសារឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យបានរលត់ទៅវិញ ដោយសារប្រជាពលរដ្ឋដែលរស់នៅក្បែរខាងប្រើបំពង់ពន្លត់អគ្គិភ័យយកបាញ់ពន្លត់ ទើបអគ្គិភ័យនេះ មិនបណ្ដាលឲ្យឆាបឆេះដល់ផ្ទះដែលជាប់គ្នា៕
https://youtu.be/dLGRDTZ3UUY
មតិយោបល់