កណ្តាលៈ ករណីហិង្សាដោយចេតនា កើតហេតុថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ២០និង០០នាទី នៅចំនុចឡឥដ្ឋ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។
ជនរងគ្រោះ មាន ០៣នាក់ ទី១-ឈ្មោះលាស់ ស៊ីម ភេទ ប្រុសអាយុ ៥៥ឆ្នាំមុខរបរកម្មករឡឥដ្ឋ ជនជាតិខ្មែរ មានទីលំភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរខេត្តកំពង់ចាម បច្ចប្បន្ន (ស្នាក់នៅឡឥដ្ឋ)មានរបួស ក្បាល២កន្លែងដេ១៥ថ្នេរ ហើមប៉ោងប្រអប់ដៃឆ្វេង១កន្លែង ហើមប៉ោងកំភួនដៃខាងស្តាំ១កន្លែង ស្មងជើង ១កន្លែងទី២-ឈ្មោះ អ៊ឹម ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករឡឥដ្ឋជនជាតិខ្មែរនៅភូមិឃុំជាមួយគ្នា(ស្នាក់នៅឡឥដ្ឋ) របួសក្បាលខាងឆ្វេង១កន្លែងដេ៣ថ្នេរ។ ទី៣. ឈ្មោះ ម៉ឺន ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ជនជាតិខ្មែរ នៅភូមឃុំជាមួយគ្នា (ស្នាក់នៅឡឥដ្ឋ) របួសលើជិញ្ចើមឆ្វេង១កន្លែង។
ជនល្មើសមានចំនួន ០២នាក់ ១.ឈ្មោះ ណែម ដន ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរកម្មករឡឥដ្ឋ ជនជាតិខ្មែរ នៅភូមិថ្មី ឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្តាល (ស្នាក់ឡឥដ្ឋ)(ឃាត់ខ្លួន)។
ទី២. ឈ្មោះ ដន ចាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករឡឥដ្ឋជនជាតិខ្មែរនៅភូមិឃុំជាមួយគ្នា(ស្នាក់នៅឡឥដ្ឋ) (ឃាត់ខ្លួន)។
កន្លងមករវាងជនរងគ្រោះ និងជនល្មើសបានយកក្រុមគ្រួសារមករស់នៅធ្វើកម្មករឡឥដ្ឋឲ្យថៅកែឡឥដ្ឋឈ្មោះ អ៊ឹង អៀវ មានទីតាំងឡឥដ្ឋនៅភូមិព្រះប្រសប់ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ២០ និង០០នាទីឈ្មោះលាស់ ស៊ីម បានជះទឹកពីលើផ្ទះទៅត្រូវឈ្មោះ ណែម ដន ពេលនោះ ណែម ដន និងឈ្មោះ លាស់ ស៊ីម បានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមកបន្ទាប់មកឈ្មោះ លាស់ ស៊ីម បានចុះពីលើ ផ្ទះមកដីស្រាប់តែឈ្មោះណែម ដននិងឈ្មោះដន ចាវ ឪពុកនិងកូន បានយកដំបងមក ព្រួតវាយទៅលើឈ្មោះ លាស់ ស៊ីម ត្រូវរបួសក្បាល់២កន្លែងលើស្មងជើង១កន្លែងប្រអប់ ដៃខាងឆ្វេង១កន្លែងនិងកំភួនដៃស្តាំ១កន្លែង ពេលវាយតប់គ្នា នោះឈ្មោះលាស់ ស៊ីម បានយកដំបងវាយត្រូវក្បាលឈ្មោះណែម ដនបណ្តាលរបួស ដែរឃើញដូច្នេះឈ្មោះ អ៊ឹម ស្រីម៉ៅ ត្រូវជាក្មួយលាស់ ស៊ីម និងឈ្មោះ ម៉ឺន ចំរើន ក្មួយប្រសារ បានចូលទៅឃាត់ស្រាប់តែឈ្មោះដន ចាវ ជាកូនណែម ដន បាន យកដំបងអុសកៅស៊ូមកវាយត្រូវក្បាលឈ្មោះ អ៊ឹម ស្រម៉ៅ បណ្តាលរបួស ១កន្លែងនិង វាយ ឈ្មោះ ម៉ឺន ចំរើន ត្រូវលើចិញ្ចើមឆ្វេង១កន្លែង។ ក្រោយមកមេកាបានចូលមកឃាត់បំបែកចេញពី គ្នាអស់ទៅ។
លុះដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ម៉ោង១១ និង ៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រះប្រសប់ កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវ ហើយឃាត់ខ្លួនជនល្មើសបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់