ព័ត៌មានជាតិ

ស្លាប់ ០២នាក់ ម្ដាយកូន និងរបួសធ្ងន់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកអង្គស្នួល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត យ៉ាងហោចណាស់ បណ្តាលឱ្យ មនុស្សស្លាប់ ០២នាក់ ត្រូវជាម្ដាយ-កូន និងរបួសធ្ងន់បុរសម្នាក់ ជាអ្នកបើកបរ នាវេលាម៉ោង ០៩:៣០នាទី ថ្ងៃទី០៤ ឧសភា ២០១៦ ត្រង់ចំណុចមុខ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល។

មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងលើបណ្តោយផ្លូវជាតិលេខ០៤ ចន្លោះគីឡូមែត្រ ២៥-២៦ រវាងរថយន្ត ១គ្រឿង ម៉ាក HINO ពណ៍ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2811 ឣ្នកបើកបរ មិនស្គាល់ឈ្មោះ (រត់គេចខ្លួន) ដែលបើកពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញ-ព្រះស៊ីហនុ)។ លុះមកដល់ ចំណុចខាងលើ បានជ្រុលទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាក CORROLA ពណ៍ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-1060 បើកបរដោយឈ្មោះ ខៀវ រិទ្ធីពិសិដ្ឋ ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ យាមដី រីឯប្រពន្ធឈ្មោះ យិន បុប្ផា អាយុ ២៦ឆ្នាំ និងកូនស្រីឈ្មោៈ នី អាយុ ០៥ឆ្នាំ ស្នាក់នៅ ភូមិខ្នាតានង ឃុំស្វាយរំពេល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សាក្សីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្ករហេតុ និងរងគ្រោះ បានបើកបរ ពីទិសខាងលិច ទៅទិសខាងកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យបុរសជាអ្នកបើកបរ រងរបួសធ្ងន់ និងអ្នករួមដំណើរ ស្លាប់ ០២នាក់ ត្រូវជាម្ដាយ និងកូន បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរស្រុក បានប្រមូលយកវត្តុតាង ដែលពាក់ព័ន្ធ មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-05-05_00-13-17 photo_2016-05-05_00-13-21 photo_2016-05-05_00-13-24 photo_2016-05-05_00-13-28

មតិយោបល់