ព័ត៌មានជាតិ

ប្រទះឃើញ សពបុរសម្នាក់ ស្អុយរលួយ ក្នុងដីឡូទ៍មួយកន្លែងនៅ សង្កាត់សំរោងក្រោម

ភ្នំពេញ: សពបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដោយត្រូវបានគេប្រទះឃើញ ដេកស្លាប់ ធំក្លិនស្អុយ រលួយ ពុំទាន់សន្និដ្ឋានថា ជាករណីឃាតកម្ម ឬយ៉ាងណា។ ហេតុការណ៍ប្រទះឃើញនេះ បានលេចឡើង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងដីឡូទ៍ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន សព បាន នឹងកំពុងធ្វើការត្រួតពិនិត្យ ដោយក្រុមជំនាញ និងសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែអ្វីដែលគេអាចដឹង នៅពេលនេះ គ្រាន់តែដឹងថា សពខាងលើ ដែលប្រជាពលរដ្ឋ បានប្រទះឃើញនេះ ជាបុរស ទំនងមានអាយុខ្ទង់ ៤០ឆ្នាំ ស្ថិតក្នុងសម្លៀកបំពាក់ ខោខ្លី ក្រោមជង្គង់ ពណ៍ គគីរ ខណ:សព មានសភាពធំក្លិនស្អុយ និងរលួយ ទៅហើយ៕

photo_2016-05-05_00-54-46 photo_2016-05-05_00-54-49 photo_2016-05-05_00-54-51

មតិយោបល់