ភ្នំពេញ: បុរសម្នាក់ បើកម៉ូតូ តាមបណ្ដោយផ្លូវជាតិ លេខ៦ A ទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ត្រង់ផ្លូវបំបែកទៅ លីយ៉ុងផាត់ បានបត់ឆ្លងផ្លវ មិនប្រយត្ន័ ត្រូវបានរថយន្ត សាមយ៉ុង ពណ័សំបកឪឡឹក បើកបរបញ្ច្រាសទិសគ្នា លើផ្លូវតែមួយ ក្នងល្បឿនលឿន បានជ្រុលចង្កូត ទៅបុកពេញទំហឹង បណ្ដាលជនរងគ្រោះ ផ្លោងជាង ២០ម៉ែត្រ បាក់.ក ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។
មន្ត្រមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ហេតុការណ៍ាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង កាលវេលាម៉ោង០៨:៥០នាទី យប់ថ្ងៃទី0៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្ថោយផ្លូវជាតិ ខាងលើ នៅត្រង់ចំណុច ស្ពានលេខ៧ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូ ម៉ាក ឌ្រីមសង់ 011 ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-0297 បើកពីលិចទៅកើត ខណះមកដល់ចំនុចកើតហេតុ ខាងលើ បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង មានភិនភាគខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1497 បើកពីកើតទៅលិច ក្នងល្បឿនយ៉ាងលឿន ចាប់ហ្វាំងមិនទាន់ ក៍បុកពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះ ផ្លោងជិត ២០ម៉ែត្រ បាក់ក៍ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំនែករថយន្តបង្ករ មិនព្រមឈប់ទទួលខុសត្រូវទេ ព្រមទាំងបានបើកបន្ថែមល្បឿន បង្ហួសដល់ម្ដុំ ព្រែកលៀប ទើបសមត្ថកិច្ច ឃាត់ខ្លួនបានតៃកុងឡាន និងរថយន្តតែម្ដង។
សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ អ៊ុ មករា ហៅ ធឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ មេជាងសំណង់ ស្នាក់នៅ ស្ពានលេខ៧ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យករយន្តបង្ករ និងតៃកុងរថយន្ត ព្រមទាំងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់