ត្បូងឃ្មុំ: ថ្នាំញៀនចំនួន ៥កញ្ចប់ និងជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ។
ជនសង្ស័យដែលជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ស្វាយកាំបិត ឃុំ សេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីវេលាម៉ោង១៦និង៥៣នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយដកហូតបានថ្នាំញៀន ៥កញ្ចប់ ក្នុងោះ តូច២ និងកញ្ចប់ធំ៣ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់