ព័ត៌មានជាតិ

Update៖ រថយន្តពីរគ្រឿងបុកគ្នាស្លាប់ និងរបួសជាច្រើននាក់ សំណាងណាស់ ក្មេងអាយុ ៤ឆ្នាំរួចផុតជីវិត

ភ្នំពេញ: នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវវិថីឈ្នះឈ្នះ ស្ថិតក្នុងក្រុម០៨ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យសា្លប់ ២នាក់ និងរបួស ៧នាក់។

រថយន្តម៉ាក យីឌុប ស្លាកលេខ តាកែវ3A-1110 និងរថយន្តកែច្នៃ គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍នេះ ខាងរថយន្តយីឌុប មានមនុស្សស្លាប់ម្នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង ចំណែករថយន្តកែច្នៃមានមនុស្សស្លាប់ម្នាក់ ភេទប្រុសអាយុប្រហែល៣០ជាង ស្លាប់នៅពីក្រោមរថយន្ត និងរងរបួសធ្ងន់ស្រាលចំនួន០៧នាក់ ក្នុងនោះមានក្មេងអាយុ០៤ឆ្នាំម្នាក់។

ក្រោយកើតហេតុ តៃកុងរថយន្តយីឌុប បានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់